ថ្ងៃទី១៧ ខែមករាឆ្នាំ២០១០ វេលាម៉ោង១៣ៈ០០នាទីរសៀលលោកស្រី កែសុវណ្ណរ័ត្ន និងលោកយន្តថារូ បានជួបប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់និងក្រុមប្រឹក្សាក្រុងសិរីសោភ័ណ នៅទីស្នាក់ការក្រុងសិរីសោភ័ណ។បន្ទាប់មកវេលាម៉ោង១៥ៈ០០នាទីរសៀលលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្តបានប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាស្រុកមង្គលបូរីនៅទីស្នាក់ការគណបក្សស្រុកមង្គលបូរី៕
Sunday, January 24, 2010
-នៅព្រឹកថ្ងៃទី១៧ ខែមករាឆ្នាំ២០១០ វេលាម៉ោង ០៨ៈ០០នាទីព្រឹកលោកស្រី កែសុវណ្ណរ័ត្ន និងលោក យន្ត ថារូ ព្រមទាំងក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ក្រុមប្រឹក្សាសង្កាត់និមិត្ត បានជួបប្រជុំសំណេះសំណាលជាមួយប្រជាពលរដ្្ឋប្រហែល៤០០នាក់ នៅភូមិម៉ក់ហឺន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
-ព្រឹកថ្ងៃដដែលលោកស្រី ក៏បានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់និងក្រុមប្រឹក្សាស្រុក-ក្រុងដែលមកពីស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែតនៅភូមិដុងអារញ្ញសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតផងដែរ៕
-ថ្ងៃទី១៦ ខែមករាឆ្នាំ២០១០វេលាម៉ោង ០៨ៈ៣០នាទីព្រឹក នៅទីស្នាក់ការគណបក្សស្រុកព្រះនេត្រព្រះលោកស្រីកែសុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្សនិងលោក យន្ត ថារូ ប្រធានគណបក្សខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានប្រជុំសំណេះសំណាលជាមួយលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំប្រធានក្រុមប្រឹក្សាគណបក្សឃុំនិងក្រុមប្រឹក្សាស្រុកព្រះនេត្រ។ ក្នុងនោះដែរក៏មានវត្តមានសមាជិកក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុកភ្នំស្រុកចូលរួមផងដែរ។
-នៅរសៀលថ្ងៃដដែលវេលាម៉ោង១៤ៈ៣០នាទី លោកស្រី កែសុវណ្ណរ័ត្ន ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្តក៏បានជួបប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានគណបក្សឃុំ និងក្រុមប្រឹក្សាស្រុកស្វាយចេកនិងស្រុកថ្មពួក នៅទីស្នាក់ការគណបក្សស្រុកថ្មពួក។
Meeting Councils and provincial councils party
-កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១០ វេលាម៉ោង ១៤ៈ០០នាទីរសៀលនៅទីស្នាក់ការគណបក្សបានប្រជុំជីវភាពជាមួយក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ក្រោមអធិបតីភាពលោកយន្តថារូប្រធានគណបក្សខេត្តបន្ទាយមានជ័យ។កិច្ចប្រជុំបានជជែកពិភាក្សាអំពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានីមួយៗក្នុងការជួយដល់ប្រជាពលរដ្ឋ។កម្មវិធីប្រជុំបានបញ្ចប់នៅម៉ោង ១៦ៈ៥០នាទី។ បន្ទាប់មកនៅវេលាម៉ោង ០៥ៈ០០នាទីល្ងាចថ្ងៃដដែលក្រុមប្រឹក្សាគណបក្សខេត្តបានប្រជុំជីវភាពផងដែរ។ក្នុងនោះអង្គប្រជុំក៏បានឯកភាពភាពគ្នាក្នុងការបង់កាតព្វកិច្ច និងប្តេជ្ញាស្វែងរកការគាំទ្រដើម្បីជួយដល់ការងារគណបក្សខេត្ត។ក្រុមប្រឹក្សាគណបក្សខេត្ត បានសម្រេចតែងតាំងអចិន្ត្រៃយ៍គណបក្សខេត្តជាបណ្តោះអាសន្ន៕