កាលពីថ្ងៃសៅទី១២ខែកញ្ញាឆ្នាំ២០០៩នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាគណបក្សខេត្តសមាជិកក្រុមប្រឹក្សាខេត្តសមាជិកក្រុមប្រឹក្សាក្រុង-ស្រុកនិងសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងក្រុងសិរីសោភ័ណ។
របៀបវារះ៖
១-ការរាយការណ៍របស់ក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុង-ស្រុក
២-ការពិភាក្សាលើការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធគណបក្សយុវជននឹងការៀបចំចលនាស្រ្តី
៣-ការពិភាក្សាលើការទទួលខុសត្រូវតាមឃុំរបស់សមាជិកក្រុមប្រឹក្សាខេត្តក្រុង-ស្រុក
៤-ផ្សេងៗ
បន្ទាប់ពីបពា្ចប់កិច្ចប្រជុំគណបក្សខេត្តក៏បានរៀបចំកម្មវិធីពិសារអាហារថ្ងៃត្រង់រួមគ្នាដើម្បីអបអរសាទរក្នុងពិធីបុណ្យភ្ជុំបិណ្យផងដែរ។កម្មវិធីនេះមានការចូលរួមឧបត្ថមពីឯកឧត្តមយន្តថារូប្រធានគណបក្សខេត្តលោកកែរសម្ផស្សលោកឱមឈុនគ្រុយលោកតូចថឹងលោកឈិនរិនលោកចៅវាសនា លោក ហឿង ឡាំ នឹងសមាជិកក្រុមប្រឹក្សាខ្លះទៀត។