ក្នុងឱកាសនោះដែរឯកឧត្តមយន្តថារូបានមានមតិសំណេះសំណាលនិងប្រកាសបើកកម្មវិធី។ឯកឧត្តមគឹមសួភីរិទ្ធនិងឯកឧត្តមយឹមសុវណ្ណមានមតិសំណេះសំណាលជាមួយក្រុមប្រឹក្សាដោយលើកយកបទពិសោធន៍ព័ត៌មានថ្មីៗនិងអនុសាសន៍ល្អៗចែកជូនដល់អង្គប្រជុំដើម្បីជួយធ្វើការផ្សព្វផ្សាយបន្ត។ឆ្លៀតក្នុងឱកាសនោះលោកជាគឹមលីក៏បានលើកឡើងអំពីការតស៊ូនិងជីវិតនយោបាយរបស់លោកជាមួយគណបក្សហើយលោកក៏បានជួយជាអនុសាសន៍មួយចំនួនដល់អង្គប្រជុំផងដែរ។បន្ទាប់ពីគណៈអធិបតីមានមតិចប់អ្នករៀបចំកម្មវិធីក៏បានប្រគល់តួនាទីដល់អ្នកចូលរួមដើម្បីសួរជាសំនួរទៅគណៈអធិបតី។ឯកឧត្តមយន្តថារូក៏បានប្រកាសបិទកម្មវិធីនិងពិសារអាហារសាមគ្គីរួមគ្នានៅទីស្នាក់ការគណបក្សខេត្តប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលក្រៃលែង៕
Sunday, December 13, 2009
-ប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងក្រុមប្រឹក្សាឃុំ-សង្កាត់
-នាព្រឹកថ្ងៃទី១២ ខែ១២ឆ្នាំ២០០៩នៅទីស្នាក់ការគណបក្សសមរុង្សីខេត្តបន្ទាយមានជ័យបានធ្វើការប្រជុំក្រោមអធិបតីភាពឯកឧត្តមយឹមសុវណ្ណឯកឧត្តមគឹមសួភីរិទ្ធជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សក្នុងនោះដែរក៏មានវត្តមានលោកជាគឹមលីនិងឯកឧត្តមយន្តថារូជាប្រធានគណបក្សខេត្តដែលមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តសមាជិកក្រុមប្រឹក្សាក្រុង-ស្រុកនិងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។