ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

Sunday, December 13, 2009

-ប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត​ ក្រុង-ស្រុក​ និងក្រុមប្រឹក្សាឃុំ-សង្កាត់

-នាព្រឹកថ្ងៃទី១២ ខែ១២​ឆ្នាំ២០០៩​នៅទីស្នាក់ការគណបក្ស​សម​រុង្សី​ខេត្តបន្ទាយមានជ័យ​បានធ្វើការប្រជុំក្រោមអធិបតីភាព​ឯកឧត្តម​យឹម​សុវណ្ណ​ឯកឧត្តម​គឹមសួ​ភីរិទ្ធ​ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស​ក្នុងនោះដែរក៏មានវត្តមាន​លោក​ជា​គឹមលី​និងឯកឧត្តម​យន្ត​ថារូ​ជាប្រធានគណបក្សខេត្ត​ដែលមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត​សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក​និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។​


ក្នុងឱកាសនោះដែរ​ឯកឧត្តម​យន្ត​ថារូ​បានមានមតិសំណេះសំណាល​និងប្រកាសបើកកម្មវិធី។​ឯកឧត្តម​គឹមសួ​ភីរិទ្ធ​និងឯកឧត្តម​យឹម​សុវណ្ណ​មានមតិសំណេះសំណាលជាមួយក្រុមប្រឹក្សាដោយលើកយកបទពិសោធន៍​ព័ត៌មានថ្មីៗ​និងអនុសាសន៍ល្អៗចែកជូនដល់អង្គប្រជុំដើម្បីជួយធ្វើការផ្សព្វផ្សាយបន្ត​។​ឆ្លៀតក្នុងឱកាសនោះ​លោក​ជា​គឹមលី​ក៏បានលើកឡើងអំពីការតស៊ូនិងជីវិតនយោបាយរបស់លោក​ជាមួយគណបក្ស​ហើយលោកក៏បានជួយជាអនុសាសន៍មួយចំនួនដល់អង្គប្រជុំផងដែរ។​បន្ទាប់ពីគណៈអធិបតីមានមតិចប់​អ្នករៀបចំកម្មវិធីក៏បានប្រគល់តួនាទីដល់​អ្នកចូលរួមដើម្បីសួរជាសំនួរទៅគណៈអធិបតី។​ឯកឧត្តម​យន្ត​ថារូ​ក៏បានប្រកាសបិទកម្មវិធី​និងពិសារអាហារសាមគ្គីរួមគ្នានៅទីស្នាក់ការគណបក្សខេត្ត​ប្រកបដោយបរិយាកាសរីករាយ​និងស្និទ្ធស្នាលក្រៃលែង៕