ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

Wednesday, May 5, 2010

-ថ្ងៃទី០១​ខែឧសភា​ឆ្នាំ២០១០​​េវលាម៉ោង​១៤ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សភូមិ​និងក្រុមប្រឹក្សាគណបក្សឃុំស្រះរាំង​ស្រុកមង្គលបូរី។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០​​​​ េវលាម៉ោង​០៨ៈ០០នាទីព្រឹក​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចូលរួមកម្មវិធី​អ្នកតំណាងរាស្រ្ត​និងម្ចាស់ឆ្នោតដែលរៀបចំដោយ​អង្គការ NDI នៅវត្តស្រះរាំង​ឃុំស្រះរាំង​ស្រុកមង្គលបូរី។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០ ​​​េវលាម៉ោង​១៣ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំបន្ទាយនាង​ស្រុកមង្គលបូរី។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០ ​​​​េវលាម៉ោង​១4ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បាននិមិត្តព្រះសង្ឃ​សូត្រមន្តលើករាសី​ដល់សកម្មជនឃុំបន្ទាយនាង​និងឃុំគោកបល្ល័ង្គ​ព្រមទាំងបង្សុកូល​ឧទ្ទិសជូនប្រជាពលរដ្ឋខ្មែរ​ជាពិសេស​សកម្មជន​សកម្មការី​គណបក្ស​សម​រុង្សី​ដែលបានបាត់បង់ជិវិត​ដើម្បីបុព្វហេតុជាតិ​មាតុភូមិ។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០ ​​​េវលាម៉ោង​១៥ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគនបក្សភូមិ​និងក្រុមប្ឹក្សាគណបក្សឃុំគោកបល្ល័ង្គ។​


-ថ្ងៃទី០៣​ខែឧសភា​ឆ្នាំ២០១០​​​េវលាម៉ោង​០៨ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ចុះជួបសំណេះសំណាលជាមួយថ្នាក់ក្រុមប្រឹក្សាគណបក្សឃុំ​និងក្រុមប្រឹក្សាគណបក្សស្រុក​និងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ។

-Happy Khmer New Year

-កាលពីថ្ងៃទី១១​ខែមេសា​ឆ្នាំ២០១០​នៅទីស្នាក់ការគណបក្ស​សម​រុង្សី​ខេត្តបន្ទាយមានជ័យ​បានរៀបចំកម្មវិធីអបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ក្រោមអធិបតីភាព​លោកជំទាវ​ជូឡុង​សួមួរ៉ា,ឯកឧត្តម​យន្ត​ថារូ​និងលោក​ហុង​សុខហួរ។​សមាសភាពអ្នកចូលរួមមានក្រុមប្រឹក្សាបក្សខេត្ត​ក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាស្រុក-ក្រុង​និងក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុងកម្មវិធីនោះ​ក៏មានការសូត្តមន្តលើករាសី​និងបង្សុកូល​ឧទ្ទិសជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់​ជាពិសេស​សកម្មជន​សកម្មការី​គណបក្ស​សម រុង្សី​ដែលបានបាត់បង់អាយុជិវិត​ដើម្បីបុព្វហេតុជាតិ។​

-ថ្ងៃទី២៨​ខែមីនា​ឆ្នាំ២០១០​វេលាម៉ោង​០៨ៈ០០នាទីព្រឹក​ទីស្នាក់ការគណបក្សខេត្ត​បានរៀបចំកម្មវិធីផ្សព្វផ្សាយកសិកម្ម​និងពង្រឹងរចនាសម្ព័ន្ធគណបក្ស​ក្រោមអធិបតីភាព​ឯកឧត្តម គង់ គាំ​ប្រធានស្តីទីគណបក្ស​ជាមួយក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាស្រុក-ក្រុង​និងក្រុមប្រឹក្សាឃុំ-សង្កាត់។​​

-ថ្ងៃទី២៧ ខែមីនា​ឆ្នាំ២០១០​នៅទីស្នាក់ការគណបក្សខេត្ត បានប្រជុំក្រុមប្រឹក្សាគណបក្សខេត្ត​ក្រុមប្រឹក្សាបក្សស្រុក-ក្រុង​និងក្រុមប្រឹក្សាស្រុក-ក្រុង​ក្រោមអធិបតីភាព​ឯកឧត្តម​យន្ត​ថារូ​ប្រធានគណបក្សខេត្ត៕