ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

Sunday, January 24, 2010

Samrainsy Party Leader Visited in Banteaymeanchey

ថ្ងៃទី១៧ ខែមករា​ឆ្នាំ២០១០ វេលាម៉ោង​១៣ៈ០០នាទីរសៀល​លោកស្រី កែ​សុវណ្ណរ័ត្ន និងលោក​យន្ត​ថារូ បានជួបប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់​និងក្រុមប្រឹក្សាក្រុងសិរីសោភ័ណ នៅទីស្នាក់ការក្រុងសិរីសោភ័ណ។​បន្ទាប់មកវេលាម៉ោង​១៥ៈ០០នាទីរសៀល​លោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្ត​បានប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ​ក្រុមប្រឹក្សាស្រុកមង្គលបូរី​នៅទីស្នាក់ការគណបក្សស្រុកមង្គលបូរី៕

100116-17_ke_8.jpg 100116-17_ke_6.jpg


-នៅព្រឹកថ្ងៃទី១៧ ខែមករា​ឆ្នាំ២០១០ វេលាម៉ោង ០៨ៈ០០នាទីព្រឹក​លោកស្រី កែ​សុវណ្ណរ័ត្ន និងលោក យន្ត ថារូ ព្រមទាំងក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ក្រុមប្រឹក្សាសង្កាត់និមិត្ត បានជួបប្រជុំសំណេះសំណាលជាមួយប្រជាពលរដ្្ឋប្រហែល៤០០នាក់ នៅភូមិម៉ក់ហឺន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។


-ព្រឹកថ្ងៃដដែលលោកស្រី ក៏បានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់​និងក្រុមប្រឹក្សាស្រុក-ក្រុង​ដែលមកពីស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត​នៅភូមិដុងអារញ្ញ​សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតផងដែរ៕

100116-17_ke_3.jpg


100116-17_ke_1.jpg


-ថ្ងៃទី​១៦ ខែមករា​ឆ្នាំ២០១០​វេលាម៉ោង ០៨ៈ៣០នាទីព្រឹក នៅទីស្នាក់ការគណបក្សស្រុកព្រះនេត្រព្រះលោកស្រី​កែ​សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្ស​និងលោក យន្ត ថារូ ប្រធានគណបក្សខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានប្រជុំសំណេះសំណាល​ជាមួយលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ​ប្រធានក្រុមប្រឹក្សាគណបក្សឃុំ​និងក្រុមប្រឹក្សាស្រុកព្រះនេត្រ។​​ ក្នុងនោះដែរក៏មានវត្តមាន​សមាជិកក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុកភ្នំស្រុកចូលរួមផងដែរ។


-នៅរសៀលថ្ងៃដដែលវេលាម៉ោង​១៤ៈ៣០នាទី លោកស្រី កែ​សុវណ្ណរ័ត្ន ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត​ក៏បានជួបប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានគណបក្សឃុំ និងក្រុមប្រឹក្សាស្រុកស្វាយចេក​និងស្រុកថ្មពួក នៅទីស្នាក់ការគណបក្សស្រុកថ្មពួក។

Meeting Councils and provincial councils party

-កាលពីថ្ងៃទី១៥​ខែមករា​ឆ្នាំ២០១០ វេលាម៉ោង ១៤ៈ០០នាទីរសៀល​នៅទីស្នាក់ការគណបក្ស​បានប្រជុំជីវភាពជាមួយក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ក្រោមអធិបតីភាពលោក​យន្ត​ថារូ​ប្រធានគណបក្សខេត្តបន្ទាយមានជ័យ។​កិច្ចប្រជុំបានជជែកពិភាក្សាអំពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានីមួយៗ​ក្នុងការជួយដល់ប្រជាពលរដ្ឋ។​​កម្មវិធីប្រជុំបានបញ្ចប់នៅម៉ោង ១៦ៈ៥០នាទី។ បន្ទាប់មកនៅវេលាម៉ោង ០៥ៈ០០នាទីល្ងាច​ថ្ងៃដដែលក្រុមប្រឹក្សាគណបក្សខេត្ត​បានប្រជុំជីវភាពផងដែរ។​ក្នុងនោះអង្គប្រជុំក៏បានឯកភាពភាពគ្នាក្នុងការបង់កាតព្វកិច្ច និងប្តេជ្ញាស្វែងរកការគាំទ្រដើម្បីជួយដល់ការងារគណបក្សខេត្ត។​​​​​​​​ក្រុមប្រឹក្សាគណបក្សខេត្ត បានសម្រេចតែងតាំងអចិន្ត្រៃយ៍គណបក្សខេត្តជាបណ្តោះអាសន្ន៕