ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

Sunday, January 24, 2010

Meeting Councils and provincial councils party

-កាលពីថ្ងៃទី១៥​ខែមករា​ឆ្នាំ២០១០ វេលាម៉ោង ១៤ៈ០០នាទីរសៀល​នៅទីស្នាក់ការគណបក្ស​បានប្រជុំជីវភាពជាមួយក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ក្រោមអធិបតីភាពលោក​យន្ត​ថារូ​ប្រធានគណបក្សខេត្តបន្ទាយមានជ័យ។​កិច្ចប្រជុំបានជជែកពិភាក្សាអំពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានីមួយៗ​ក្នុងការជួយដល់ប្រជាពលរដ្ឋ។​​កម្មវិធីប្រជុំបានបញ្ចប់នៅម៉ោង ១៦ៈ៥០នាទី។ បន្ទាប់មកនៅវេលាម៉ោង ០៥ៈ០០នាទីល្ងាច​ថ្ងៃដដែលក្រុមប្រឹក្សាគណបក្សខេត្ត​បានប្រជុំជីវភាពផងដែរ។​ក្នុងនោះអង្គប្រជុំក៏បានឯកភាពភាពគ្នាក្នុងការបង់កាតព្វកិច្ច និងប្តេជ្ញាស្វែងរកការគាំទ្រដើម្បីជួយដល់ការងារគណបក្សខេត្ត។​​​​​​​​ក្រុមប្រឹក្សាគណបក្សខេត្ត បានសម្រេចតែងតាំងអចិន្ត្រៃយ៍គណបក្សខេត្តជាបណ្តោះអាសន្ន៕