ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

Thursday, October 15, 2009

Sunday, October 4, 2009

-កម្មវិធីឯកឩត្តម​ យន្ត​ ថារូ ចុះខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៩​ ខែតុលា នេះឯកឩត្តម​ យន្ត​ ថារូ​ បានចុះប្រជុំការងារនៅតាមស្រុក-ក្រុង​ ដូចកម្មវិធីខាងក្រោមៈ
ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០០៩
-ម៉ោង​ ១៤​ រសៀល​​ ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកមង្គលបូរី​ ។
ថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០០៩
-ម៉ោង ០៩​ ព្រឹក ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកព្រះនេត្រព្រះ។
-ម៉ោង ១៣​ រសៀល ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកស្វាយចេក។
-ម៉ោង ១៥​ រសៀល​ ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកថ្មពួក។
- ថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០០៩
-ម៉ោង ០៨​ ព្រឹក ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកម៉ាឡៃ ស្រុកអូរជ្រៅ នឹងក្រុងប៉ោយប៉ែត​។
-ម៉ោង ១៤​ រសៀល ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកភ្នំស្រុក​។
- ថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០០៩
-ម៉ោង ០៨​ ព្រឹក ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សក្រុងសិរីសោភ័ណ​ ។
-ម៉ោង ១០ ព្រឹក ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សខេត្ត​ ក្រុមប្រឹក្សាខេត្ត​ នឹងក្រុមប្រឹក្សាស្រុក-ក្រុង។
បញ្ជាក់ៈ
ឯកឩត្តមប្រធានគណបក្សខេត្តក៏បានជួយបរិក្ខារ ថវិកា១៥០​ ០០០រៀល​ នឹងត្រៃចំនួនមួយលៀងត្រៃ គ្រប់ស្រុក-ក្រុង សំរាប់កម្មវិធីបុណ្យកឋិនទាន​ សរុបចំនួន១០វត្ត៕​

Saturday, October 3, 2009

-ការប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាគណបក្សខេត្ត





កាលពីថ្ងៃសៅ​ទី១២​ខែកញ្ញា​ឆ្នាំ២០០៩​នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ​បានរៀបចំកិច្ចប្រជុំប្រចាំខែ​របស់ក្រុមប្រឹក្សាគណបក្សខេត្ត​សមាជិកក្រុមប្រឹក្សាខេត្ត​សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក​និងសមាជិកក្រុមប្រឹក្សាសង្កាត់​ក្នុងក្រុងសិរីសោភ័ណ​។​
​​​​របៀបវារះ​៖
១-ការរាយការណ៍របស់ក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាក្រុង-ស្រុក
២-ការពិភាក្សាលើការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធគណបក្ស​យុវជន​នឹងការៀបចំចលនាស្រ្តី
៣-ការពិភាក្សាលើការទទួលខុសត្រូវតាមឃុំ​របស់សមាជិកក្រុមប្រឹក្សាខេត្ត​ក្រុង-ស្រុក
៤-ផ្សេងៗ
​​​​បន្ទាប់ពីបពា្ចប់កិច្ចប្រជុំ​គណបក្សខេត្តក៏បានរៀបចំកម្មវិធីពិសារអាហារថ្ងៃត្រង់រួមគ្នា​ដើម្បីអបអរសាទរក្នុងពិធីបុណ្យភ្ជុំបិណ្យផងដែរ។​កម្មវិធីនេះមានការចូលរួមឧបត្ថមពី​ឯកឧត្តម​យន្ត​ថារូ​ប្រធានគណបក្សខេត្ត​លោក​កែរ​សម្ផស្ស​លោក​ឱម​ឈុនគ្រុយ​លោក​តូច​ថឹង​លោក​ឈិន​រិន​លោក​ចៅ​វាសនា​ លោក​ ហឿង ឡាំ នឹងសមាជិកក្រុមប្រឹក្សាខ្លះទៀត​។

Friday, October 2, 2009

-ការប្រជុំក្រុមប្រឹក្សាគណបក្សឃុំអូរបីជាន់


កាលពីថ្ងៃសៅរ៍​ ទី០៥​ ខែកញ្ញា​ ឆ្នាំ២០០៩​ ថ្នាក់ដឹកនាំ​គណបក្សខេត្ត​បានប្រជុំសំណេះសំណាលជាមួយសមាជិក​ក្រុមប្រឹក្សាបក្សឃុំ​នៅភូមិជោគជ័យ​ឃុំអូរបីជាន់​ស្រុកអូរ​ជ្រៅ។​អង្គប្រជុំបានលើកឡើងអំពីការបែងចែកកាទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាឃុំ​ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ​គណបក្ស​ការចុះពិនិត្យបញ្ជីឈ្មោះនឹងការចុះឈ្មោះបោះឆ្នោត​ព្រមទាំងបានដោះស្រាយបញ្ហា​នឹងសំណូមពររបស់អង្គប្រជុំ។​អង្គប្រជុំបានបញ្ចប់ប្រកបដោយភាពភាពស្និទ្ធស្នាល​និងការប្តេជ្្ញាចិត្តដ៏មុះមុតរបស់អង្គប្រជុំ។