ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

Saturday, October 3, 2009

-ការប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាគណបក្សខេត្ត





កាលពីថ្ងៃសៅ​ទី១២​ខែកញ្ញា​ឆ្នាំ២០០៩​នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ​បានរៀបចំកិច្ចប្រជុំប្រចាំខែ​របស់ក្រុមប្រឹក្សាគណបក្សខេត្ត​សមាជិកក្រុមប្រឹក្សាខេត្ត​សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក​និងសមាជិកក្រុមប្រឹក្សាសង្កាត់​ក្នុងក្រុងសិរីសោភ័ណ​។​
​​​​របៀបវារះ​៖
១-ការរាយការណ៍របស់ក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាក្រុង-ស្រុក
២-ការពិភាក្សាលើការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធគណបក្ស​យុវជន​នឹងការៀបចំចលនាស្រ្តី
៣-ការពិភាក្សាលើការទទួលខុសត្រូវតាមឃុំ​របស់សមាជិកក្រុមប្រឹក្សាខេត្ត​ក្រុង-ស្រុក
៤-ផ្សេងៗ
​​​​បន្ទាប់ពីបពា្ចប់កិច្ចប្រជុំ​គណបក្សខេត្តក៏បានរៀបចំកម្មវិធីពិសារអាហារថ្ងៃត្រង់រួមគ្នា​ដើម្បីអបអរសាទរក្នុងពិធីបុណ្យភ្ជុំបិណ្យផងដែរ។​កម្មវិធីនេះមានការចូលរួមឧបត្ថមពី​ឯកឧត្តម​យន្ត​ថារូ​ប្រធានគណបក្សខេត្ត​លោក​កែរ​សម្ផស្ស​លោក​ឱម​ឈុនគ្រុយ​លោក​តូច​ថឹង​លោក​ឈិន​រិន​លោក​ចៅ​វាសនា​ លោក​ ហឿង ឡាំ នឹងសមាជិកក្រុមប្រឹក្សាខ្លះទៀត​។