ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

Sunday, January 24, 2010

100116-17_ke_3.jpg


100116-17_ke_1.jpg


-ថ្ងៃទី​១៦ ខែមករា​ឆ្នាំ២០១០​វេលាម៉ោង ០៨ៈ៣០នាទីព្រឹក នៅទីស្នាក់ការគណបក្សស្រុកព្រះនេត្រព្រះលោកស្រី​កែ​សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្ស​និងលោក យន្ត ថារូ ប្រធានគណបក្សខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានប្រជុំសំណេះសំណាល​ជាមួយលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ​ប្រធានក្រុមប្រឹក្សាគណបក្សឃុំ​និងក្រុមប្រឹក្សាស្រុកព្រះនេត្រ។​​ ក្នុងនោះដែរក៏មានវត្តមាន​សមាជិកក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុកភ្នំស្រុកចូលរួមផងដែរ។


-នៅរសៀលថ្ងៃដដែលវេលាម៉ោង​១៤ៈ៣០នាទី លោកស្រី កែ​សុវណ្ណរ័ត្ន ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត​ក៏បានជួបប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានគណបក្សឃុំ និងក្រុមប្រឹក្សាស្រុកស្វាយចេក​និងស្រុកថ្មពួក នៅទីស្នាក់ការគណបក្សស្រុកថ្មពួក។