ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

Wednesday, May 5, 2010

-Happy Khmer New Year

-កាលពីថ្ងៃទី១១​ខែមេសា​ឆ្នាំ២០១០​នៅទីស្នាក់ការគណបក្ស​សម​រុង្សី​ខេត្តបន្ទាយមានជ័យ​បានរៀបចំកម្មវិធីអបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ក្រោមអធិបតីភាព​លោកជំទាវ​ជូឡុង​សួមួរ៉ា,ឯកឧត្តម​យន្ត​ថារូ​និងលោក​ហុង​សុខហួរ។​សមាសភាពអ្នកចូលរួមមានក្រុមប្រឹក្សាបក្សខេត្ត​ក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាស្រុក-ក្រុង​និងក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុងកម្មវិធីនោះ​ក៏មានការសូត្តមន្តលើករាសី​និងបង្សុកូល​ឧទ្ទិសជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់​ជាពិសេស​សកម្មជន​សកម្មការី​គណបក្ស​សម រុង្សី​ដែលបានបាត់បង់អាយុជិវិត​ដើម្បីបុព្វហេតុជាតិ។​