ជយោ!​ គណបក្ស សម​ រង្ស៉ី!​យើងទាំងអស់គ្នាបោះឆ្នោតឲ្យគណបក្ស​សម​រង្ស៉ី​ដើម្បីៈ​១-មានការងារធ្វើត្រឹមត្រូវ​និងប្រាក់ខែសមរម្យ​២-ទំនិញចុះថ្លៃ ជាពិសេសប្រេងសាំង​និងជីកសិកម្ម​៣-ផ្តល់ការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់​។ អំណោយរស់បានមួយគ្រា មានការងាររស់មួយជីវិត​។ សូម​អគុណ!

​

Wednesday, August 4, 2010

-សកម្មភាពខែកក្កដា

-ថ្ងៃទី២៦ខែកក្កដាវេលាម៉ោង១៣:០០នាទីរសៀល លោកជំទាវកែ សុវណ្ណរ័ត្នឯកឧត្តមយន្ត ថារូនិងឯកឧត្តមជីវ កត្តាព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត បានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិដុងអារញ្ញសង្កាត់និមិត្តក្រុងប៉ោយប៉ែត។



-ថ្ងៃទី២៦ខែកក្កដាវេលាម៉ោង០៩:០០នាទីព្រឹកលោកជំទាវ កែ សុវណ្ណរ័ត្ន ឯកឧត្តមយន្ត ថារូនិងឯកឧត្តមជីវ កត្តាព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុក អូរជ្រៅ ថ្នាក់ដឹកនាំគណបក្សក្រុងប៉ោយប៉ែត និងថ្នាក់ដឹកនាំគណបក្សឃុំ-សង្កាត់ បានដង្ហែទៀន វស្សាទៅប្រគេនព្រះសង្ឃនៅវត្តដុងអារញ្ញសង្កាត់និមិត្តក្រុងប៉ោយប៉ែត។



-ថ្ងៃទី២៣ខែកក្កដាវេលាម៉ោង០៨:០០នាទីព្រឹកឯកឧត្តមយន្ត ថារូ និងថ្នាក់ដឹកនាំគណ បក្សខេត្ត ប្រធានគណបក្សស្រុក-ក្រុង និងក្រុមប្រឹក្សាឃុំ-សង្កាត់បានរៀបចំសូត្រមន្តនិងវេរទៀន វស្សា ចំនួន១៤គូរសំរាប់១៤វត្ត នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ។



-ថ្ងៃទី២៣ ខែកក្កដា វេលាម៉ោង ១៣:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សសង្កាត់កោះពងសត្វ និង ក្រុមប្រឹក្សាគណបក្សសង្កាត់ភ្នៀត និងនៅផ្ទះលោក ហួត សាវឺ សង្កាត់ភ្នៀត។


-ថ្ងៃទី២២ ខែកក្កដា វេលាម៉ោង ១៥:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សឃុំសឹង្ហ និងក្រុមប្រឹក្សាគណ បក្សឃុំចង្ហា នៅឃុំសឹង្ហ ស្រុកអូរជ្រៅ។



-ថ្ងៃទី២២ ខែកក្កដា វេលាម៉ោង ១៣:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំ សូភី ស្រុកអូរជ្រៅ។



-ថ្ងៃទី២២ ខែកក្កដា វេលាម៉ោង ០៨:០០នាទីព្រឹក ឯកឧត្តម យន្ត ថារូ បានចូលរួមជាវាគ្មិន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្តីពីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ នៅវត្ត ស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។



-ថ្ងៃទី១៣ ខែកក្កដា វេលាម៉ោង ០៩:០០នាទីព្រឹក លោកជំទាវ កែ សុវណ្ណរ័ត្ន និងឯកឧត្តម យន្ត ថារូ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណ បក្សភូមិ និងក្រុមប្រឹក្សាគណបក្សឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។



-ថ្ងៃទី១២ ខែកក្កដា វេលាម៉ោង ១៤:០០រសៀល លោកជំទាវ កែ សុវណ្ណរ័ត្ន និងឯកឧត្តម យន្ត ថារូ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា គណបក្សស្រុក-ក្រុង និងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទីស្នាក់ការគណបក្សខេត្ត ។



-ថ្ងៃទី១២ ខែកក្កដា វេលាម៉ោង ០៨:០០នាទីព្រឹក លោកជំទាវ កែ សុវណ្ណរ័ត្ន ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំគណបក្សខេត្ត បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្ស ស្រុកអូរជ្រៅ និងថ្នាក់ដឹកនាំគណបក្សក្រុងប៉ោយប៉ែត នៅផ្ទះលោក ម៉ក់ ដារិទ្ធ។



-ថ្ងៃទី១០ ខែកក្កដា វេលាម៉ោង ០៨:០០នាទីព្រឹកលោក កែរ សម្ផស្ស លោក ឈិន រិន និង លោក យី សារ៉ាយ ព្រមទាំងថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត បានជួបប្រជុំជាមួយក្រុមប្រឹក្សាគណបក្ស ភូមិ ក្រុមប្រឹក្សាគណបក្សសង្កាត់ប៉ោយប៉ែតនៅផ្ទះលោក មាន សារិទ្ធ សង្កាត់ប៉ោយប៉ែត។

-Report of June

-ថ្ងៃទី២០ ខែមិថុនា វេលាម៉ោង ១៤:០០នាទីរសៀល លោកកែរ សម្ផស្ស និងលោក ឈិន រិន ព្រមទាំងថ្នាក់ដឹកនាំចលនាយុវជនខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុងសិរីសោភ័ណ បានជួបប្រជុំ សំណេះសំណាល ជាមួយក្រុមប្រឹក្សាគណបក្សភូមិ និងក្រុមប្រឹក្សាគណបក្សសង្កាត់កំពង់ស្វាយនៅ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ។


-ថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ១៣:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកមង្គលបូរី បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្ស ភូមិ និងគណបក្សឃុំឬស្សីក្រោក ស្រុកមង្គលបូរី។


-ថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ០៩:៤៥នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកមង្គលបូរី សំណេះសំណាលជាមួយសកម្មជនគណបក្ស នៅឃុំគយមែង ស្រុកមង្គលបូរី។


-ថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ០៨:០០នាទីព្រឹក ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណ បក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកមង្គលបូរី បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្ស ភូមិ និងគណបក្សឃុំបត់ត្រង់ ស្រុកមង្គលបូរី។


-ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ១៥:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកស្វាយចេក បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្ស ភូមិ និងគណបក្សឃុំផ្គាំ ស្រុកស្វាយចេក។


-ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ១៣:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុកថ្មពួក បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំគោកកឋិន ស្រុកថ្មពួក។


-ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ០៨:០០នាទីព្រឹក ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំថ្មពួក និង ក្រុមប្រឹក្សាគណបក្សស្រុកថ្មពួក។


-ថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១៥:០០នាទីរសៀល ឯកឧត្តម យន្ត ថារូ និងថ្នាក់ដឹកនាំ គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុងសិរីសោភ័ណ បានចូលរួមប្រជុំជាមួយរចនាសម្ព័ន្ធ គណបក្ស ភូមិ និងគណបក្សសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។


-ថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១០:៣០នាទីព្រឹក ឯកឧត្តម យន្ត ថារូនិងថ្នាក់ដឹកនាំគណ បក្សខេត្ត បានវេរចង្ហាន់ប្រគេនព្រះសង្ឃគង់នៅវត្តខ្លាកូនថ្មី ដើម្បីឱទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ ដើម្បីគណបក្ស សម រុង្សី ។


-ថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ០៨:០០នាទីព្រឹក នៅទីស្នាក់ការគណបក្សខេត្ត បានរៀបចំ កម្មវិធីប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម យន្ត ថារូ ប្រធានគណបក្សខេត្ត ជាមួយក្រុមប្រឹក្សាគណ បក្សសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក្រុងសិរីសោភ័ណ ។


-ថ្ងៃទី១១ ខែមិថុនា វេលាម៉ោង ១៤:០០នាទីរសៀល នៅទីស្នាក់ការគណបក្សខេត្ត បានរៀប ចំកម្មវិធីប្រជុំប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម យន្ត ថារូ ប្រធានគណបក្សខេត្ត ជាមួយក្រុម ប្រឹក្សាគណបក្សខេត្ត ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុក-ក្រុង។

Monday, August 2, 2010

Internal Value widgetTitle

Internal Value defaultContent

Monday, July 26, 2010

-សកម្មភាពខែឧសភា

-ថ្ងៃទី២៣ ខែឧសភា វេលាម៉ោង​០៨ៈ០០នាទីព្រឹក លោក កែរ សម្ផស្ស និងថ្នាក់ដឹកនាំគណបក្សក្រុងសិរីសោភ័ណ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
-ថ្ងៃទី២៣ ខែឧសភា វេលាម៉ោង​០៨ៈ០០នាទីព្រឹក លោក យី សារ៉ាយ លោក ឈិន រិន និងថ្នាក់ដឹកនាំគណបក្សស្រុកអូរជ្រៅ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំចង្ហា ស្រុកអូរជ្រៅ។
-ថ្ងៃទី១៥ ខែឧសភា វេលាម៉ោង​០៩ៈ០០នាទីព្រឹក លោក កែរ សម្ផស្ស និងថ្នាក់ដឹកនាំគណបក្សស្រុកថ្មពួក បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំគោកកឋិន ស្រុកថ្មពួក។
-ថ្ងៃទី០៩ ខែឧសភា វេលាម៉ោង​០៩ៈ០០នាទីព្រឹក លោក កែរ សម្ផស្ស និងថ្នាក់ដឹកនាំគណបក្សស្រុកស្វាយចេក បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំស្វាយចេក ស្រុកស្វាយចេក។
-ថ្ងៃទី០៨ ខែឧសភា វេលាម៉ោង​០៩ៈ០០នាទីព្រឹក លោក កែរ សម្ផស្ស និងថ្នាក់ដឹកនាំគណបក្សស្រុកស្វាយចេក បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំតាផូ ស្រុកស្វាយចេក។
-ថ្ងៃទី០៥ ខែឧសភា វេលាម៉ោង​០៨ៈ០០នាទីព្រឹក លោក យន្ត ថារូ បានជួបប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្សឃុំ ក្រុមប្រឹក្សាគណបក្សសង្កាត់ ក្រុមប្រឹក្សាស្រុកអូរជ្រៅ និងក្រុមប្រឹក្សាក្រុងប៉ោយបោយប៉ែត។

Wednesday, May 5, 2010

-ថ្ងៃទី០១​ខែឧសភា​ឆ្នាំ២០១០​​េវលាម៉ោង​១៤ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សភូមិ​និងក្រុមប្រឹក្សាគណបក្សឃុំស្រះរាំង​ស្រុកមង្គលបូរី។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០​​​​ េវលាម៉ោង​០៨ៈ០០នាទីព្រឹក​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចូលរួមកម្មវិធី​អ្នកតំណាងរាស្រ្ត​និងម្ចាស់ឆ្នោតដែលរៀបចំដោយ​អង្គការ NDI នៅវត្តស្រះរាំង​ឃុំស្រះរាំង​ស្រុកមង្គលបូរី។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០ ​​​េវលាម៉ោង​១៣ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំបន្ទាយនាង​ស្រុកមង្គលបូរី។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០ ​​​​េវលាម៉ោង​១4ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បាននិមិត្តព្រះសង្ឃ​សូត្រមន្តលើករាសី​ដល់សកម្មជនឃុំបន្ទាយនាង​និងឃុំគោកបល្ល័ង្គ​ព្រមទាំងបង្សុកូល​ឧទ្ទិសជូនប្រជាពលរដ្ឋខ្មែរ​ជាពិសេស​សកម្មជន​សកម្មការី​គណបក្ស​សម​រុង្សី​ដែលបានបាត់បង់ជិវិត​ដើម្បីបុព្វហេតុជាតិ​មាតុភូមិ។


-ថ្ងៃទី០២​ខែឧសភា​ឆ្នាំ២០១០ ​​​េវលាម៉ោង​១៥ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ព្រមទាំងថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកមង្គលបូរី​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគនបក្សភូមិ​និងក្រុមប្ឹក្សាគណបក្សឃុំគោកបល្ល័ង្គ។​


-ថ្ងៃទី០៣​ខែឧសភា​ឆ្នាំ២០១០​​​េវលាម៉ោង​០៨ៈ០០នាទីរសៀល​ឯកឧត្តម​យន្ត​ថារូ​ចុះជួបសំណេះសំណាលជាមួយថ្នាក់ក្រុមប្រឹក្សាគណបក្សឃុំ​និងក្រុមប្រឹក្សាគណបក្សស្រុក​និងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ។

-Happy Khmer New Year

-កាលពីថ្ងៃទី១១​ខែមេសា​ឆ្នាំ២០១០​នៅទីស្នាក់ការគណបក្ស​សម​រុង្សី​ខេត្តបន្ទាយមានជ័យ​បានរៀបចំកម្មវិធីអបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ក្រោមអធិបតីភាព​លោកជំទាវ​ជូឡុង​សួមួរ៉ា,ឯកឧត្តម​យន្ត​ថារូ​និងលោក​ហុង​សុខហួរ។​សមាសភាពអ្នកចូលរួមមានក្រុមប្រឹក្សាបក្សខេត្ត​ក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាស្រុក-ក្រុង​និងក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុងកម្មវិធីនោះ​ក៏មានការសូត្តមន្តលើករាសី​និងបង្សុកូល​ឧទ្ទិសជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់​ជាពិសេស​សកម្មជន​សកម្មការី​គណបក្ស​សម រុង្សី​ដែលបានបាត់បង់អាយុជិវិត​ដើម្បីបុព្វហេតុជាតិ។​

-ថ្ងៃទី២៨​ខែមីនា​ឆ្នាំ២០១០​វេលាម៉ោង​០៨ៈ០០នាទីព្រឹក​ទីស្នាក់ការគណបក្សខេត្ត​បានរៀបចំកម្មវិធីផ្សព្វផ្សាយកសិកម្ម​និងពង្រឹងរចនាសម្ព័ន្ធគណបក្ស​ក្រោមអធិបតីភាព​ឯកឧត្តម គង់ គាំ​ប្រធានស្តីទីគណបក្ស​ជាមួយក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាស្រុក-ក្រុង​និងក្រុមប្រឹក្សាឃុំ-សង្កាត់។​​

-ថ្ងៃទី២៧ ខែមីនា​ឆ្នាំ២០១០​នៅទីស្នាក់ការគណបក្សខេត្ត បានប្រជុំក្រុមប្រឹក្សាគណបក្សខេត្ត​ក្រុមប្រឹក្សាបក្សស្រុក-ក្រុង​និងក្រុមប្រឹក្សាស្រុក-ក្រុង​ក្រោមអធិបតីភាព​ឯកឧត្តម​យន្ត​ថារូ​ប្រធានគណបក្សខេត្ត៕

Sunday, January 24, 2010

Samrainsy Party Leader Visited in Banteaymeanchey

ថ្ងៃទី១៧ ខែមករា​ឆ្នាំ២០១០ វេលាម៉ោង​១៣ៈ០០នាទីរសៀល​លោកស្រី កែ​សុវណ្ណរ័ត្ន និងលោក​យន្ត​ថារូ បានជួបប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់​និងក្រុមប្រឹក្សាក្រុងសិរីសោភ័ណ នៅទីស្នាក់ការក្រុងសិរីសោភ័ណ។​បន្ទាប់មកវេលាម៉ោង​១៥ៈ០០នាទីរសៀល​លោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្ត​បានប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ​ក្រុមប្រឹក្សាស្រុកមង្គលបូរី​នៅទីស្នាក់ការគណបក្សស្រុកមង្គលបូរី៕

100116-17_ke_8.jpg 100116-17_ke_6.jpg


-នៅព្រឹកថ្ងៃទី១៧ ខែមករា​ឆ្នាំ២០១០ វេលាម៉ោង ០៨ៈ០០នាទីព្រឹក​លោកស្រី កែ​សុវណ្ណរ័ត្ន និងលោក យន្ត ថារូ ព្រមទាំងក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ក្រុមប្រឹក្សាសង្កាត់និមិត្ត បានជួបប្រជុំសំណេះសំណាលជាមួយប្រជាពលរដ្្ឋប្រហែល៤០០នាក់ នៅភូមិម៉ក់ហឺន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។


-ព្រឹកថ្ងៃដដែលលោកស្រី ក៏បានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់​និងក្រុមប្រឹក្សាស្រុក-ក្រុង​ដែលមកពីស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត​នៅភូមិដុងអារញ្ញ​សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតផងដែរ៕

100116-17_ke_3.jpg


100116-17_ke_1.jpg


-ថ្ងៃទី​១៦ ខែមករា​ឆ្នាំ២០១០​វេលាម៉ោង ០៨ៈ៣០នាទីព្រឹក នៅទីស្នាក់ការគណបក្សស្រុកព្រះនេត្រព្រះលោកស្រី​កែ​សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្ស​និងលោក យន្ត ថារូ ប្រធានគណបក្សខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានប្រជុំសំណេះសំណាល​ជាមួយលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ​ប្រធានក្រុមប្រឹក្សាគណបក្សឃុំ​និងក្រុមប្រឹក្សាស្រុកព្រះនេត្រ។​​ ក្នុងនោះដែរក៏មានវត្តមាន​សមាជិកក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុកភ្នំស្រុកចូលរួមផងដែរ។


-នៅរសៀលថ្ងៃដដែលវេលាម៉ោង​១៤ៈ៣០នាទី លោកស្រី កែ​សុវណ្ណរ័ត្ន ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត​ក៏បានជួបប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានគណបក្សឃុំ និងក្រុមប្រឹក្សាស្រុកស្វាយចេក​និងស្រុកថ្មពួក នៅទីស្នាក់ការគណបក្សស្រុកថ្មពួក។

Meeting Councils and provincial councils party

-កាលពីថ្ងៃទី១៥​ខែមករា​ឆ្នាំ២០១០ វេលាម៉ោង ១៤ៈ០០នាទីរសៀល​នៅទីស្នាក់ការគណបក្ស​បានប្រជុំជីវភាពជាមួយក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ក្រោមអធិបតីភាពលោក​យន្ត​ថារូ​ប្រធានគណបក្សខេត្តបន្ទាយមានជ័យ។​កិច្ចប្រជុំបានជជែកពិភាក្សាអំពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានីមួយៗ​ក្នុងការជួយដល់ប្រជាពលរដ្ឋ។​​កម្មវិធីប្រជុំបានបញ្ចប់នៅម៉ោង ១៦ៈ៥០នាទី។ បន្ទាប់មកនៅវេលាម៉ោង ០៥ៈ០០នាទីល្ងាច​ថ្ងៃដដែលក្រុមប្រឹក្សាគណបក្សខេត្ត​បានប្រជុំជីវភាពផងដែរ។​ក្នុងនោះអង្គប្រជុំក៏បានឯកភាពភាពគ្នាក្នុងការបង់កាតព្វកិច្ច និងប្តេជ្ញាស្វែងរកការគាំទ្រដើម្បីជួយដល់ការងារគណបក្សខេត្ត។​​​​​​​​ក្រុមប្រឹក្សាគណបក្សខេត្ត បានសម្រេចតែងតាំងអចិន្ត្រៃយ៍គណបក្សខេត្តជាបណ្តោះអាសន្ន៕

Sunday, December 13, 2009

-ប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត​ ក្រុង-ស្រុក​ និងក្រុមប្រឹក្សាឃុំ-សង្កាត់

-នាព្រឹកថ្ងៃទី១២ ខែ១២​ឆ្នាំ២០០៩​នៅទីស្នាក់ការគណបក្ស​សម​រុង្សី​ខេត្តបន្ទាយមានជ័យ​បានធ្វើការប្រជុំក្រោមអធិបតីភាព​ឯកឧត្តម​យឹម​សុវណ្ណ​ឯកឧត្តម​គឹមសួ​ភីរិទ្ធ​ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស​ក្នុងនោះដែរក៏មានវត្តមាន​លោក​ជា​គឹមលី​និងឯកឧត្តម​យន្ត​ថារូ​ជាប្រធានគណបក្សខេត្ត​ដែលមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត​សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក​និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។​


ក្នុងឱកាសនោះដែរ​ឯកឧត្តម​យន្ត​ថារូ​បានមានមតិសំណេះសំណាល​និងប្រកាសបើកកម្មវិធី។​ឯកឧត្តម​គឹមសួ​ភីរិទ្ធ​និងឯកឧត្តម​យឹម​សុវណ្ណ​មានមតិសំណេះសំណាលជាមួយក្រុមប្រឹក្សាដោយលើកយកបទពិសោធន៍​ព័ត៌មានថ្មីៗ​និងអនុសាសន៍ល្អៗចែកជូនដល់អង្គប្រជុំដើម្បីជួយធ្វើការផ្សព្វផ្សាយបន្ត​។​ឆ្លៀតក្នុងឱកាសនោះ​លោក​ជា​គឹមលី​ក៏បានលើកឡើងអំពីការតស៊ូនិងជីវិតនយោបាយរបស់លោក​ជាមួយគណបក្ស​ហើយលោកក៏បានជួយជាអនុសាសន៍មួយចំនួនដល់អង្គប្រជុំផងដែរ។​បន្ទាប់ពីគណៈអធិបតីមានមតិចប់​អ្នករៀបចំកម្មវិធីក៏បានប្រគល់តួនាទីដល់​អ្នកចូលរួមដើម្បីសួរជាសំនួរទៅគណៈអធិបតី។​ឯកឧត្តម​យន្ត​ថារូ​ក៏បានប្រកាសបិទកម្មវិធី​និងពិសារអាហារសាមគ្គីរួមគ្នានៅទីស្នាក់ការគណបក្សខេត្ត​ប្រកបដោយបរិយាកាសរីករាយ​និងស្និទ្ធស្នាលក្រៃលែង៕

Thursday, November 19, 2009

-ការចុះសួរសុខទុក្ខសកម្មជន





នៅឃុំតាគង់ ស្រុកម៉ាឡៃ​លោក កែរ​សម្ផស្ស តំណាងឲឯកឧត្តម​យន្ត​ថារូ ​ជាប្រធានគណបក្សខេត្ត និងថ្នាក់ដឹកនាំគណបក្ស ស្រុកម៉ាឡៃ បានចុះជួបគ្រួសារសព លោក ប៊ួយ​ភាព ​ប្រធានគណបក្ស ឃុំតាគង់ ដែលទើបនិងទទួលមរណះភាពនៅដើមខែវិច្ឆិកា។​បន្ទាប់មកថ្នាក់ដឹកនាំខេត្ត​និងថ្នាក់ដឹកនាំស្រុកបានជួបជាមួយសកម្មជនដ៏ទៃទៀត។

Thursday, October 15, 2009

Sunday, October 4, 2009

-កម្មវិធីឯកឩត្តម​ យន្ត​ ថារូ ចុះខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៩​ ខែតុលា នេះឯកឩត្តម​ យន្ត​ ថារូ​ បានចុះប្រជុំការងារនៅតាមស្រុក-ក្រុង​ ដូចកម្មវិធីខាងក្រោមៈ
ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០០៩
-ម៉ោង​ ១៤​ រសៀល​​ ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកមង្គលបូរី​ ។
ថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០០៩
-ម៉ោង ០៩​ ព្រឹក ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកព្រះនេត្រព្រះ។
-ម៉ោង ១៣​ រសៀល ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកស្វាយចេក។
-ម៉ោង ១៥​ រសៀល​ ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកថ្មពួក។
- ថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០០៩
-ម៉ោង ០៨​ ព្រឹក ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកម៉ាឡៃ ស្រុកអូរជ្រៅ នឹងក្រុងប៉ោយប៉ែត​។
-ម៉ោង ១៤​ រសៀល ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សស្រុកភ្នំស្រុក​។
- ថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០០៩
-ម៉ោង ០៨​ ព្រឹក ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សឃុំ​ នឹងក្រុមប្រឹក្សាបក្សក្រុងសិរីសោភ័ណ​ ។
-ម៉ោង ១០ ព្រឹក ជួបប្រជុំការងារជាមួយក្រុមប្រឹក្សាបក្សខេត្ត​ ក្រុមប្រឹក្សាខេត្ត​ នឹងក្រុមប្រឹក្សាស្រុក-ក្រុង។
បញ្ជាក់ៈ
ឯកឩត្តមប្រធានគណបក្សខេត្តក៏បានជួយបរិក្ខារ ថវិកា១៥០​ ០០០រៀល​ នឹងត្រៃចំនួនមួយលៀងត្រៃ គ្រប់ស្រុក-ក្រុង សំរាប់កម្មវិធីបុណ្យកឋិនទាន​ សរុបចំនួន១០វត្ត៕​

Saturday, October 3, 2009

-ការប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាគណបក្សខេត្ត





កាលពីថ្ងៃសៅ​ទី១២​ខែកញ្ញា​ឆ្នាំ២០០៩​នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ​បានរៀបចំកិច្ចប្រជុំប្រចាំខែ​របស់ក្រុមប្រឹក្សាគណបក្សខេត្ត​សមាជិកក្រុមប្រឹក្សាខេត្ត​សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក​និងសមាជិកក្រុមប្រឹក្សាសង្កាត់​ក្នុងក្រុងសិរីសោភ័ណ​។​
​​​​របៀបវារះ​៖
១-ការរាយការណ៍របស់ក្រុមប្រឹក្សាខេត្ត​ក្រុមប្រឹក្សាក្រុង-ស្រុក
២-ការពិភាក្សាលើការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធគណបក្ស​យុវជន​នឹងការៀបចំចលនាស្រ្តី
៣-ការពិភាក្សាលើការទទួលខុសត្រូវតាមឃុំ​របស់សមាជិកក្រុមប្រឹក្សាខេត្ត​ក្រុង-ស្រុក
៤-ផ្សេងៗ
​​​​បន្ទាប់ពីបពា្ចប់កិច្ចប្រជុំ​គណបក្សខេត្តក៏បានរៀបចំកម្មវិធីពិសារអាហារថ្ងៃត្រង់រួមគ្នា​ដើម្បីអបអរសាទរក្នុងពិធីបុណ្យភ្ជុំបិណ្យផងដែរ។​កម្មវិធីនេះមានការចូលរួមឧបត្ថមពី​ឯកឧត្តម​យន្ត​ថារូ​ប្រធានគណបក្សខេត្ត​លោក​កែរ​សម្ផស្ស​លោក​ឱម​ឈុនគ្រុយ​លោក​តូច​ថឹង​លោក​ឈិន​រិន​លោក​ចៅ​វាសនា​ លោក​ ហឿង ឡាំ នឹងសមាជិកក្រុមប្រឹក្សាខ្លះទៀត​។

Friday, October 2, 2009

-ការប្រជុំក្រុមប្រឹក្សាគណបក្សឃុំអូរបីជាន់


កាលពីថ្ងៃសៅរ៍​ ទី០៥​ ខែកញ្ញា​ ឆ្នាំ២០០៩​ ថ្នាក់ដឹកនាំ​គណបក្សខេត្ត​បានប្រជុំសំណេះសំណាលជាមួយសមាជិក​ក្រុមប្រឹក្សាបក្សឃុំ​នៅភូមិជោគជ័យ​ឃុំអូរបីជាន់​ស្រុកអូរ​ជ្រៅ។​អង្គប្រជុំបានលើកឡើងអំពីការបែងចែកកាទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាឃុំ​ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ​គណបក្ស​ការចុះពិនិត្យបញ្ជីឈ្មោះនឹងការចុះឈ្មោះបោះឆ្នោត​ព្រមទាំងបានដោះស្រាយបញ្ហា​នឹងសំណូមពររបស់អង្គប្រជុំ។​អង្គប្រជុំបានបញ្ចប់ប្រកបដោយភាពភាពស្និទ្ធស្នាល​និងការប្តេជ្្ញាចិត្តដ៏មុះមុតរបស់អង្គប្រជុំ។